![]() |
| ឧត្តមសេនីយ៍ Prayut ក្នុងថ្លែងក្នុងពិធីតែងតាំង |
ទីបំផុត មេដឹកនាំរដ្ឋប្រហារយោធាថៃ ឧត្តមសេនីយ៍ Prayut Chan-O-Cha ទទួលបានរាជានុញ្ញាតពីព្រះមហាក្សត្រថៃ Bhumibol Adulyadej តាំងតាំងជាប្រមុខរដ្ឋាភិបាលយោធា។
កាលពីព្រឹកមិញ ឧត្តមសេនីយ៍ Prayut ត្រូវបានតាំងតាំងជាប្រធានក្រុមប្រឹក្សាជាតិសន្តិភាព និងសណ្ដាប់ធ្នាប់ ជាផ្លូវការក្រោមការបើកភ្លើងខៀវរបស់ព្រះមហាក្សត្រ។
ការតែងតាំងនេះ មានន័យថា ឧត្តមសេនីយ៍ Prayut បានក្លាយជាប្រមុខរដ្ឋាភិបាលយោធា ឬក្រុមប្រឹក្សាយោធាជាផ្លូវការ ដោយមានស្ថាប័នព្រះមហាក្សត្រដ៏ធំ និងមានឥទ្ធិពលជាងគេទទួលស្គាល់។
ក្នុង ពិធីតែងតាំង មេដឹកនាំយោធារូបនេះបានសច្ចាថានឹងអនុម័តច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយវិបត្តិនយោបាយថៃ និងគូសបញ្ជាក់ថា លោកនឹង”គ្មានជម្រើសផ្សេង” ក្រៅពីប្រើកម្លាំងបាយ បើសិនបាតុកម្មនយោបាយបន្តឆាបឆេះហែកហួរក្នុងប្រទេស។
ងាកមកមើលព្រឹត្តិការណ៍មួយទៀតក្នុងថ្ងៃនេះដដែល គឺមេដឹកនាំមហាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី យីងឡាក់ ដែលត្រូវបានធ្វើរដ្ឋប្រហារយោធាកាលពីសប្ដាហ៍មុន ត្រូវបានតុលាការដោះលែង ដោយបង់ប្រាក់ធានាក្រៅឃុំ។
លោក Suthep Thaugsuban មេដឹកនាំក្រុមអាវលឿងដែលប្រឈមនឹងការប្រកាន់ពីបទបះបោរ និងឃាតកម្មលើក្រុមអាវក្រហមកាលពីឆ្នាំ២០១០ “ឥឡូវនេះត្រូវបានដោះលែងឲ្យទៅផ្ទះហើយ”។ នេះបើយោងតាមមេធាវី Bandit Siripan។ ប៉ុន្តែ លោកត្រូវហាមមិនឲ្យចាកចេញពីប្រទេស។Suthep ត្រូវបានចាប់ឃុំកាលពីរដ្ឋប្រហារថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ជាមួយនឹងឥស្សរជននយោបាយផ្សេងៗទៀត ៕


No comments:
Post a Comment