23 May 2014
ប្រធានាធិបតីចិនព្រមានប្រទេសអាស៊ីមិនឲ្យបង្កើតសម្ព័នភាពយោធា
ប្រធានាធិបតីចិន Xi Jinping បានព្រមានប្រទេសនានានៅទ្វីបអាស៊ីកុំឲ្យធ្វើអ្វីដែលលោកមើលឃើញ ថាជាសម្ព័ន្ធភាពខាងយោធាដែលមិនជួយដល់ស្ថានកាពតានតឹងបច្ចុប្បន្ន នៅក្នុងអ្វីដែលគេមើលឃើញថាជាការវាយប្រហារប្រទេសនានាដែលមាន ចំណងទាក់ទងខាងវិស័យការពារប្រទេសកាន់តែជិតស្និទ្ធឡើងជាមួយសហរដ្ឋ អាមេរិក។
សេចក្តីអត្ថាធិប្បាយបានកើតមានឡើងនៅថ្ងៃពុធនេះក្នុងទីក្រុងសៀងហៃ នៅឯសន្និសីទ«អន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី»ហៅ កាត់ថា CICA ជាក្រុមក្នុងតំបន់ដែលចិនសង្ឃឹមថានឹងប្រើប្រាស់ដើម្បីទប់ទល់ ឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតី Xi Jinping ថ្លែងថា៖ «យើងគួរប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ជាមូលដ្ឋាននៅក្នុងនៅក្នុង ទំនាក់ទំនងអន្តរជាតិ ដូចជាការគោរពឯករាជ្យភាពនៃបូរណភាពទឹកដីនិងអធិបតេយ្យភាព ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងគ្នានិងគ្នា។ យើងគួរគោរពប្រព័ន្ធនយោបាយនិងរបៀបនៃការអភិវឌ្ឍរបស់ ប្រទេសផ្សេងៗដែលជ្រើសរើសតាមឆន្ទៈរបស់ប្រទេសទាំងនោះ។ យើងគួរគោរពហើយនឹងគិតគូរពីការព្រួយកង្វល់សមហេតុផលខាងសន្តិសុខ របស់ប្រទេសនិមួយៗ។ ការពង្រឹងសម្ព័ន្ធភាពជាមួយភាគីទី៣ជារឿងខាតបង់ដល់សន្តិសុខរួម របស់តំបន់»។
ប្រទេសជិតខាងរបស់ចិនជាច្រើនបានជំរុញឲ្យមានកិច្ច សហប្រតិបត្តិការខាងយោធាកាន់តែប្រសើរឡើងជាមួយសហរដ្ឋអាមេរិកនៅ ក្នុងការឆ្លើយតបទៅនឹងអ្វីដែលពួកគេបានមើលឃើញថា ជាការបង្កើនការប្រើកម្លាំងនិងការបំភិទបំភ័យរបស់ចិនកាន់តែ ច្រើនឡើងនៅក្នុងជម្លោះទឹកដីរបស់ខ្លួន។
ជាពិសេសក្នុងជម្លោះទឹកដីរបស់ចិនជាមួយវៀតណាមនិងហ្វីលីពីនក្នុង សមុទ្រចិនខាងត្បូង ហើយនឹងជប៉ុននៅសមុទ្រចិនខាងកើត កាន់តែអាក្រក់ឡើងៗក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
Labels:
International News
RELATED POSTS
Subscribe to:
Post Comments (Atom)

No comments:
Post a Comment