![]() |
កន្ទុយបារីមួយដើមអាចបំពុលទឹក៥០០លីត្រ
©wikipedia
|
អន្តរាគមដោយ វេជ្ជបណ្ឌិត ស៊ិន សុវណ្ណ និងលោក លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។
ទិវាពិភពលោកប្រឆាំងនឹងថ្នាំជក់ ២០១៤ ៖ កាត់បន្ថយការជក់ ជួយសង្គ្រោះជីវិត
ថ្នាំជក់ជាការរាតត្បាតមួយដែលបានបំផ្លាញជីវិតមនុស្ស៦លាននាក់ ក្នុងមួយឆ្នាំៗ ក្នុងនោះ ជាង៦សែននាក់ជាអ្នកស្រូបផ្សែងបារីពីគេ។ ប្រសិនបើគ្មានយុទ្ធនាការទប់ស្កាត់ទេ ជំងឺជក់បារី ផ្សែងបារី នឹងផ្តាច់ជីវិតមនុស្ស ក្នុងមួយឆ្នាំៗ លើស ៨លាននាក់ ពីពេលនេះដល់ឆ្នាំ២០៣០។ បើតាមការកត់ត្រារបស់អង្គការសុខភាពពិភពលោក ករណីស្លាប់ជាង៨០%អាចបញ្ចៀសបាន នៅក្នុងប្រទេសដែលមានកំរិតជីវភាពក្រីក្រខ្លាំង និងមធ្យម។
នៅលើពិភពលោកយើងនេះ ថ្នាំជក់សម្លាប់ជីវិតមនុស្ស ច្រើនជាង ជំងឺស៊ីដា ជំងឺរបេង មរណភាពមាតាពេលឆ្លងទន្លេ គ្រោះថ្នាក់ចរាចរណ៍ អត្តឃាត និងឃាតកម្មសម្លាប់មនុស្ស បូកបញ្ជូលគ្នាទៅទៀត។ ១០%នៃមរណភាព របស់មនុស្សពេញវ័យ គឺបណ្តាលមកពីថ្នាំជក់ (បារី)។
ហេតុដូច្នេះហើយបានជានៅរៀងរាល់ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹង ថ្នាំជក់ អង្គការសុខភាពពិភពលោកចង់ សង្កត់ធ្ងន់លើតួនាទីដ៏ចាំបាច់របស់ភ្នាក់ងារសុខភាព ក្នុងប្រយុទ្ធទប់ទល់នឹងថ្នាំជក់ និងប្រទេសជាដៃគូ ឱ្យចូលរួមចំណែកសហការ តាមរយៈការបង្កើនពន្ធដារលើថ្នាំជក់។ ព្រោះការសិក្សាបានបង្ហាញថា ការយកពន្ធខ្ពស់ ដំឡើងតម្លៃកញ្ចប់បារី បានកាត់បន្ថយការទទួលបារី យ៉ាងមានប្រសិទ្ធិភាព ជាពិសេសចំពោះក្រុមអ្នកជក់ដែលមានប្រាក់ចំណូលទាប និងក្មេងទើបផ្តើមជក់ដំបូង។ នៅក្នុងប្រទេសអ្នកមាន តម្លើងថ្លៃបារី១០% កាត់បន្ថយចំនួនអ្នកជក់បាន៤% និងនៅក្នុងប្រទេសក្រីក្រ ចំនួន៥%៕

No comments:
Post a Comment